នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋបាលក្រុងស្វាយរៀង គណៈកម្មាធិការ ស.ស.យ.ក ក្រុង និងគណៈកម្មាធិការ ស.ស.យ.ក សង្កាត់ទាំង៧ ចូលរួមអនាម័យសម្អាតបរិស្ថានតាមដងផ្លូវសំខាន់ៗក្នុងក្រុង និងទំនប់តាណេងច្រាំងតាបុល ដើម្បីអបអរសាទរក្នុងពិធីប្រកួតកីឡាទូក-ង ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអុីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី២ឆ្នាំ២០២៥ នៅក្នុងខេត្តស្វាយរៀង៕

