(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ព្រោះតែម៉ូតូបែកកង់ ជ្រុលទៅបុកដើមត្នោត បណ្ដាលឱ្យរងរបួស។
ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅលើផ្លូវជាតិលេខ៤ (គីឡូម៉ែត្រ៦២-៦៣) ស្ថិតនៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើកបរមានឈ្មោះ ហៀម សារ៉ាក់ ភេទប្រុស អាយុ ២៣ឆ្នាំ (ពាក់មួកសុវត្ថិភាព និងបំពាក់កញ្ចក់មើលក្រោយ) ឌុបមនុស្ស ០១នាក់ ឈ្មោះ ឆាំង គឹមស្រ៊ុន ភេទស្រី អាយុ ៤៣ឆ្នាំ (មានពាក់មួកសុវត្ថិភាព) រស់នៅភូមិកក់ធំ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់សឺ ដោយបើកម៉ូតូ ០១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ស សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ កណ្តាល 1AT-4828។
តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា ម៉ូតូបើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើ ម៉ូតូបែកកង់ក្រោយរួចរេចង្កូត ជ្រុលទៅបុកដើមត្នោតនៅខាងជើងផ្លូវ បណ្តាលឱ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារ របួសធ្ងន់ ០១នាក់ (ស្រី)។
លោកអធិការ បានឱ្យដឹងទៀតថា ករណីគ្រោះថ្នាក់នេះ បណ្ដាលមកលើជនរងគ្រោះទាំង ០២នាក់ ដោយសារតែសំបកកង់ម៉ូតូ និងម៉ូតូជ្រុលទៅបុកដើមត្នោត ក៏កើតជួបឧបទ្ទហេតុរឿងអាក្រក់នេះកើតឡើង៕
ក្រោយគ្រោះថ្នាក់នេះកើតឡើង សមត្ថកិច្ចបានជួយសង្គ្រោះអ្នកបើកបរម៉ូតូបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជនរងគ្រោះផងដែរ៕

