(បាវិត) ៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលក្រុងបាវិត មានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា និងលើកទិសដៅបន្តខែកុម្ភៈ ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងបាវិត ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត។ កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពី លោក លោស្រី អភិបាលរងក្រុង លោកនាយករដ្ឋបាលស្ដីទី លោកនាយករង លោក លោកស្រី ប្រធានការិយាល័យចំណុះក្រុង លោកប្រធានសាខាអគ្គិសនីបាវិត កងកម្លាំងប្រដាប់អាវុធទាំងបីក្រុង លោកចៅសង្កាត់ និងស្មៀនទាំងប្រាំក្នុងក្រុង៕

