(ស្វាយរៀង)៖ បន្ទាប់ពីកម្មវិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងសហការរីបានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពលោក ឥន្ទ ឡន អាយុ ៥៣ឆ្នាំ ឋានន្តរស័កវរសេនីយ៍ត្រី ក្នុងកងឯកភាពកងពលតូចអន្តរាគមន៍លេខ១ ឈរជើងនៅទិសតាថាវ ខេត្តព្រះវិហារ រងរបួសដោយសាដ្រូន (Drone) ទម្លាក់គ្រាប់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
សម្ភារៈ និងថវិកា រួមមាន អង្ករ ១៥០គ.ក ,មី ១៣កេស ,ទឹកត្រី ៦យួរ ,ទឹកស៊ីអ៊ីវ ៥យួរ ,ទឹកបរិសុទ្ធ ១០កេស ,បាកាស់ ៣កេស និងថវិកាចំនួន ២ ១០០ ០០០ រៀល៕

