នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត និងលោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុង បានអញ្ជើញចូលរួមកិច្ចប្រជុំ និងជួបជុំមិត្តភាពទទួលអំណរឆ្នាំថ្មី ឆ្នាំមមី គ.ស.២០២៦ ជាមួយគណៈប្រតិភូស្រុក ក្រុង និងបណ្ដាឃុំ សង្កាត់ ជាប់ព្រំដែននៃប្រទេសកម្ពុជា ស្ថិតនៅឃុំឡងធួន ខេត្តតៃនិញ ប្រទេសវៀតណាម។
ក្នុងនោះ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូស្រុកស្វាយទាប សមាជិកក្រុមប្រឹក្សាក្រុងបាវិត លោកនាយករដ្ឋបាលក្រុង លោកប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង ក្រុមប្រឹក្សាសង្កាត់ច្រកម្ទេស ក្រុមប្រឹក្សាសង្កាត់បាវិត និងសហការី៕

