ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានចែកអាវក្រោះ និងមួកសុវត្ថិភាពដល់អ្នកសារព័ត៌មានចំនួន ៥៧រូប មកពី ៣៦ស្ថាប័ន ដើម្បីជួយការពារសុវត្ថិភាពដល់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារព័ត៌មាននៅតាមបណ្តោយព្រំដែនកម្ពុជា -ថៃ និងទីកន្លែង ងាយរងគ្រោះដទៃទៀត ក្នុងអំឡុងពេលដែលទាហានថៃ បាន...
ព័ត៌មានជាតិ
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:០៥នាទីព្រឹកនេះ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា...
ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ – ខេត្តប៉ៃលិន, កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយនាវេលាម៉ោង ១៦:៣០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារ...
(សៀមរាប)៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ចន ណារិទ្ធ បានឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ថា ក្នុងអំឡុងមានជម្លោះប្រដាប់អាវុធដោយអំពើឈ្លានពានរបស់ថៃ រាជរដ្ឋាភិបាលកម្ពុជាបានកែសម្រួលជាបណ្តោះអាសន្ននូវយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដើម្បីធានាបន្តផ្តល់អត្ថប្រយោជន៍ពីកម្មវិធីជូនក្រុមគោលដៅ...
ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាលើកទី២ ក្នុងការចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងផ្សែងពុលក្នុងសមរភូមិ កំពុងព្យាបាលនៅតាមមន្ទីរពេទ្យចំនួន៥ ក្នុងរាជធានីភ្នំពេញ។ នេះជាការចុះសួរសុខទុក្ខជាលើកទី២ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត...
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញទទួលថ្នាំពេទ្យជាច្រើនមុខពីសប្បុរសជនជាម្ចាស់ក្រុមហ៊ុនឱសថ ដែលដឹកនាំយកមកប្រគល់ជូនដោយ ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងប្រធានក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ។...
នៅថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម...
អភិបាលខេត្តតាកែវ ណែនាំដល់មន្រ្តីពាក់ព័ន្ធត្រូវចូលរួមរៀបចំការប្រឡងសញ្ញប័ត្រទុតិយភូមិ ឱ្យទទួលបានជោគជ័យ
អភិបាលខេត្តតាកែវ ណែនាំដល់មន្រ្តីពាក់ព័ន្ធត្រូវចូលរួមរៀបចំការប្រឡងសញ្ញប័ត្រទុតិយភូមិ ឱ្យទទួលបានជោគជ័យ
តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើការណែនាំដល់ គណមេប្រយោគ និង ប្រធាន អនុប្រធាន មណ្ឌលប្រឡង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាចូលរួមរៀបចំឱ្យដំណើរការប្រឡងទុតិយភូមិ នៅថ្ងៃខាងមុខ ឱ្យទទួលបានជោគជ័យ និងមិនមានបញ្ហាអ្វីកើតឡើង។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំណែនាំនីតិវិធីដល់...
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ឆ្លៀតឱកាសមុនចូលរួមពិធីបុណ្យរុក្ខទិវា បានអញ្ជើញចុះសួរសុខទុក្ខកម្លាំងយោធាជួរមុខម្នាក់ នៃវីរសេនាតូចស៊ើបការណ៍ ឈរជើងនៅចំណុចអានសេះ ខេត្តព្រះវិហារ ដែលមានបញ្ហាសុខភាព ពុលផ្សែងគីមី មានអាការចុកដើមទ្រូង...
