នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋបាលក្រុងស្វាយរៀង គណៈកម្មាធិការ ស.ស.យ.ក ក្រុង និងគណៈកម្មាធិការ ស.ស.យ.ក សង្កាត់ទាំង៧ ចូលរួមអនាម័យសម្អាតបរិស្ថានតាមដងផ្លូវសំខាន់ៗក្នុងក្រុង និងទំនប់តាណេងច្រាំងតាបុល ដើម្បីអបអរសាទរក្នុងពិធីប្រកួតកីឡាទូក-ង ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអុីង ជ្រើសរើសជើងឯកថ្នាក់ជាតិ...
ព័ត៌មានជាតិ
សកម្មភាពក្រុមហ៊ុនហាយប្រ៊ីដ បោសសម្អាតធូលីដី និងរើសសំរាមសំណល់ប្លាស្ទីក តាមដងផ្លូវជាតិលេខ១ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ សូមចូលរួមទាំងអស់គ្នាដើម្បី “ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទីក”។ (០៧/០២/២០២៦)
នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត និងលោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុង បានអញ្ជើញចូលរួមកិច្ចប្រជុំ និងជួបជុំមិត្តភាពទទួលអំណរឆ្នាំថ្មី ឆ្នាំមមី គ.ស.២០២៦ ជាមួយគណៈប្រតិភូស្រុក...
នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្សារទំនើប រួចពន្ធ អេស ភី ប្រេស្ទីហ្ស៍ សាខាក្រុងបាវិត ខេត្តស្វាយរៀង ដែលប្រព្រឹត្តទៅក្រោមអធិបតីលោក សេង...
ដំណឹងរីករាយ! បន្ទាប់ពីមានបញ្ហាចម្រូងចម្រាស់គ្នារវាងម្ចាស់គោ និងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ជុំវិញរឿងរ៉ាវមិនឯកភាពតម្លៃគ្នាចំពោះការដឹកជញ្ជូនសត្វគោឆ្លងកាត់ខេត្តពោធិ៍សាត់ ដោយខាងមន្ទីរតម្រូវឱ្យបង់ចំនួន ៣៨០០០៛ ក្នុងសត្វគោមួយក្បាល តែខាងម្ចាស់គោសុំចុះថ្លៃជាងនេះ។ ពេលនេះពួកគាត់បានសម្របសម្រួលគ្នាបញ្ចប់រឿងនិងឯកភាពគ្នាហើយ ដោយមុននេះបន្តិចខាងម្ចាស់គោបានបង្ហោះរៀបរាប់ថា” ថ្ងៃទី6/02/2026 អរគុណមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានរកដំណោះស្រាយឲ្យប្រជាពលរដ្ឋហើយរឿងពីថ្ងៃមុនបានបញ្ចប់ទៅហើយ អរគុណប្រមុខរាជរដ្ឋាភិបាលដែលបានគិតគូរដល់ប្រជាពលរដ្ធនិងបន្ទីរកសិកម្មខេត្តពោធិ៍សាត់។
សូមគោរពអបអរសាទរ លោក ជា កែវចិន្តា ដែលទទួលបាននូវសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំ ក្នុងការតែងតាំងឡេីងវិញក្នុងមុខតំណែងជាប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងព័ត៌មាន
(ភ្នំពេញ)៖ អាជ្ញាធរមីនកម្ពុជា សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោម ដែលបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនតបណ្តាញអគ្គិសនីចំនួន ៣នាក់ រងរបួសធ្ងន់ ស្រាល នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅស្រុកបន្ទាយ អំពិល ខេត្តឧត្តរមានជ័យ។ ឧប្បត្តិហេតុនេះ បានកើតឡើងខណៈពេលដែលជនរងគ្រោះកំពុងបំពេញការងារ។ សោកនាដកម្មនេះ បានបង្ហាញឱ្យឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរ...
(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក លី គឹមថៃ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង ចុះសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី អ៊ុន...
(កំពង់ចាម)៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កងទ័ពជើងទឹក អាជ្ញាធរស្រុកបាធាយ និងកម្លាំងកងរាជអាវុធហត្ថស្នាក់សន្តិសុខ ៦០១ អមដំណើរឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម...
(ស្វាយរៀង)៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE...
