(បន្ទាយមានជ័យ)៖ នាថ្ងៃអាទិត្យ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ គណបក្សប្រជាជនខេត្តបន្ទាយមានជ័យ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦...
(ស្វាយរៀង)៖ នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ណុប ចំរើន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូក-ង ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ឆ្នាំ២០២៥...
នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋបាលក្រុងស្វាយរៀង គណៈកម្មាធិការ ស.ស.យ.ក ក្រុង និងគណៈកម្មាធិការ ស.ស.យ.ក សង្កាត់ទាំង៧ ចូលរួមអនាម័យសម្អាតបរិស្ថានតាមដងផ្លូវសំខាន់ៗក្នុងក្រុង និងទំនប់តាណេងច្រាំងតាបុល ដើម្បីអបអរសាទរក្នុងពិធីប្រកួតកីឡាទូក-ង ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអុីង ជ្រើសរើសជើងឯកថ្នាក់ជាតិ...
សកម្មភាពក្រុមហ៊ុនហាយប្រ៊ីដ បោសសម្អាតធូលីដី និងរើសសំរាមសំណល់ប្លាស្ទីក តាមដងផ្លូវជាតិលេខ១ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ សូមចូលរួមទាំងអស់គ្នាដើម្បី “ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទីក”។ (០៧/០២/២០២៦)
នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត និងលោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុង បានអញ្ជើញចូលរួមកិច្ចប្រជុំ និងជួបជុំមិត្តភាពទទួលអំណរឆ្នាំថ្មី ឆ្នាំមមី គ.ស.២០២៦ ជាមួយគណៈប្រតិភូស្រុក...
នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្សារទំនើប រួចពន្ធ អេស ភី ប្រេស្ទីហ្ស៍ សាខាក្រុងបាវិត ខេត្តស្វាយរៀង ដែលប្រព្រឹត្តទៅក្រោមអធិបតីលោក សេង...
(បន្ទាយមានជ័យ)៖ កាលពីវេលាម៉ោង ០៨៖៣០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ យ៉ាន សុផាន់នី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្តីពីករណីបាត់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦...
ដំណឹងរីករាយ! បន្ទាប់ពីមានបញ្ហាចម្រូងចម្រាស់គ្នារវាងម្ចាស់គោ និងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ជុំវិញរឿងរ៉ាវមិនឯកភាពតម្លៃគ្នាចំពោះការដឹកជញ្ជូនសត្វគោឆ្លងកាត់ខេត្តពោធិ៍សាត់ ដោយខាងមន្ទីរតម្រូវឱ្យបង់ចំនួន ៣៨០០០៛ ក្នុងសត្វគោមួយក្បាល តែខាងម្ចាស់គោសុំចុះថ្លៃជាងនេះ។ ពេលនេះពួកគាត់បានសម្របសម្រួលគ្នាបញ្ចប់រឿងនិងឯកភាពគ្នាហើយ ដោយមុននេះបន្តិចខាងម្ចាស់គោបានបង្ហោះរៀបរាប់ថា” ថ្ងៃទី6/02/2026 អរគុណមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានរកដំណោះស្រាយឲ្យប្រជាពលរដ្ឋហើយរឿងពីថ្ងៃមុនបានបញ្ចប់ទៅហើយ អរគុណប្រមុខរាជរដ្ឋាភិបាលដែលបានគិតគូរដល់ប្រជាពលរដ្ធនិងបន្ទីរកសិកម្មខេត្តពោធិ៍សាត់។
សូមគោរពអបអរសាទរ លោក ជា កែវចិន្តា ដែលទទួលបាននូវសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំ ក្នុងការតែងតាំងឡេីងវិញក្នុងមុខតំណែងជាប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងព័ត៌មាន
(ស្វាយរៀង)៖ កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ទ្រង់ទ្រាយធំ នៅក្រុងបាវិត ខេត្តស្វាយរៀង។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ...
